លក្ខន្តិកៈនៃការប្រកួត Smart PUBG Mobile:
អ្នកមានសិទ្ធិក្នុងការចូលរួមការប្រកួត Smart PUBG Mobile ប្រសិនបើអ្នក៖
ដំណើរការចុះឈ្មោះ

ការចុះឈ្មោះនេះ នឹងត្រូវបានចាប់បើកពី ថ្ងៃទី 14 ខែមករា  ដល់ ថ្ងៃទី 16  ខែកុម្ភៈ  ឆ្នាំ 2020 ។ មុនពេលចុះឈ្មោះ អ្នកចូលរួមម្នាក់ៗតម្រូវអោយភ្ជាប់គម្រោង PUBG Mobile Unlimited តម្លៃ 1 ដុល្លារ / ខែ។ អ្នកនឹងទទួលបាន ទិន្នន័យអ៊ិនធឺណិតឥតដែនកំណត់សម្រាប់ការដោនឡូត លេង អាប់ដេត PUBG Mobile និង លេខកូតដើម្បីទាញយកសម្ភារៈផ្សេងៗក្នុងហ្គេម ។     

ការប្រកួតជម្រុះ

ការប្រកួតជម្រុះចែកចេញជា 3 ដំណាក់កាល។ ក្រុមដែលបានចុះឈ្មោះការប្រកួតទាំងអស់ នឹងត្រូវបែងចែកចូលទៅក្នុងពូលមួយក្នុងចំណោមពូលចំនួន 4 (A, B, C និង D)។

ការប្រកួតជម្រុះដំណាក់កាល ទី 1 : ការប្រកួតជម្រុះដំណាក់កាល ទី 2 : ការប្រកួតជម្រុះដំណាក់កាល ទី 3 :
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់

អ្នកដែលឈ្នះពីការប្រកួតជម្រុះទាំង 3 ដំណាក់កាលនឹងត្រូវបានបែងចែកស្មើគ្នាជា 2 ក្រុម។

ការប្រកួតវគ្គផ្តាច់ព្រាត់ 
ពេលវេលានៃការប្រកួត

ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំ 2020:

កាលបរិច្ឆេទ ដំណាក់កាលនៃការប្រកួត
ថ្ងៃទី 14  ខែមករា  ឆ្នាំ 2020  ការចុះឈ្មោះបើក
ថ្ងៃទី 16  ខែកុម្ភៈ ឆ្នាំ 2020  ការចុះឈ្មោះត្រូវបានបិទ
ថ្ងៃទី 29  ខែកុម្ភៈ - 01 ខែមិនា  ឆ្នាំ 2020  ការប្រកួតជម្រុះដំណាក់កាល ទី 1 (ពូល A, B, C និង D)
ថ្ងៃទី 07 - 08  ខែមិនា ឆ្នាំ 2020  ការប្រកួតជម្រុះដំណាក់កាល ទី 2 (ពូល A , B, C និង D)
ថ្ងៃទី 14 - 15  ខែមិនា ឆ្នាំ 2020 ការប្រកួតជម្រុះដំណាក់កាល ទី 3 (ពូល A , B, C និង D)
យើងនឹងជូនដំណឹងតាមក្រោយ   ការប្រកួតវគ្គពាក់​ក​ណ្តា​ល​ផ្តាច់​ព្រ័ត្រ
យើងនឹងជូនដំណឹងតាមក្រោយ ការប្រកួតវគ្គផ្តាច់​ព្រ័ត្រ
រង្វាន់

រង្វាន់សម្រាប់ការប្រកួត Smart PUBG Mobile មានដូចខាងក្រោម៖

ចំណាត់ថ្នាក់ រង្វាន់ (រៀល)
1 60,000,000 រៀល
2 30,000,000 រៀល
3 16,800,000 រៀល
4 2,800,000 រៀល
5 2,800,000 រៀល
6 2,800,000 រៀល
7 1,200,000 រៀល
8 1,200,000 រៀល
9 1,200,000 រៀល
10 1,200,000 រៀល

ច្បាប់នៃការប្រកួត

ការ​ជូនដំណឹង​កម្មវិធី

កីឡាករ មិនត្រូវបានអនុញ្ញាតឱ្យទទួលបានការជូនដំណឹងនៅលើឧបករណ៍របស់គេ ក្នុងអំឡុងពេល ប្រកួត។ កីឡាករត្រូវតែបើកមុខងារ “កុំរំខាន” នៅលើឧបករណ៍របស់គេ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ ប្រសិនបើ កីឡាករ ទទួលបានព័ត៌មានក្នុងអំឡុងពេលនៃការប្រកួត ក្រុមនោះនឹងមិនសិទ្ទិក្នុងការប្រកួតទៀតទេ។

ការទំនាក់ទំនងគ្នាក្នុងពេលប្រកួត

កីឡាករ អាចប្រើមុខងារជជែកជាសំលេងនៅក្នុងហ្គេម ដើម្បីទំនាក់ទំនងជាមួយសមាជិកក្រុម។ ការប្រើប្រាស់កម្មវិធីផ្សេងដើម្បីជជែកគ្នា មិនត្រូវបានអនុញ្ញាត។ អ្នកដែលល្មើសនិងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ 

គ្រឿងបន្ថែមជំនួយទៅលើទូរស័ព្ទ

កីឡាករអាចប្រើ ស្រោមទូរស័ព្ទ កញ្ចក់ការពារ ឬគ្រឿងផ្សេងទៀត ប្រសិនបើ ពួកគេមិនបានកែប្រែការបញ្ជានៅក្នុងហ្គេម (ឧទាហរណ៍ ការបន្ថែមប៊ូតុងសម្រាប់ការបាញ់អាវុធ មិនត្រូវបានអនុញ្ញាតិ)។ កីឡាករត្រូវតែគ្រប់គ្រងចលនាលេងទាំងស្រុង នៅលើអេក្រង់របស់ហ្គេម។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ 

កាស

កីឡាករ តម្រូវឱ្យប្រើកាសនៅក្នុងការប្រកួតនីមួយៗ។ កីឡាករមិនត្រូវដកកាសចេញទេ ដរាបណាក្រុមរបស់ពួកគេនៅសកម្មក្នុងការប្រកួត (យ៉ាងហោចណាស់សមាជិកក្រុមម្នាក់នៅមានជីវិតនៅឡើយ) នៅក្នុងការប្រកួត អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ 

ប្រសិនបើ អ្នករៀបចំការប្រកួត ​មិនផ្តល់កាស កីឡាករត្រូវយកមកឯងផ្ទាល់ក្នុងការប្រកួត។

ទូរស័ព្ទលេងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ និងផ្តាច់ព្រាត់

អ្នករៀបចំការប្រកួត អាចផ្តល់ឧបករណ៍សម្រាប់ កីឡាប្រើ។ អ្នករៀបចំការប្រកួត ជាអ្នកធ្វើការសម្រេចចិត្តថា កីឡាករដែលបានស្នើសុំឧបករណ៍ អាចទទួលបានឧបករណ៍យកទៅប្រកួតឬក៏មិនអាច។ កីឡាករដែលបានប្រើឧបករណ៍ដែលផ្តល់អោយ មិនអាចផ្តាច់ខ្សែចេញពីទូរស័ព្ទនោះបានទេ។ ប្រសិនបើកីឡាករ ធ្វើការកែប្រែមុខងារ ឬបន្ថែមកកែប្រែទៅលើទូរស័ព្ទនោះ នឹងទទួលពិន្ទុពិន័យ 2។ ប្រសិនបើកីឡាករបានផ្តាច់ខ្សែដោយចេតនា ឬអចេតនា កីឡាករនោះនឹងមិនអាចបន្ត ឬចាប់ផ្តើមការប្រកួតឡើងវិញបានទេ។

កីឡាករទាំងអស់ត្រូវតែភ្ជាប់ឧបករណ៍ទៅកាន់ Wi-Fi ដែលអ្នករៀបចំការប្រកួត ផ្តល់អោយ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ 

ការផ្តាច់ទំនាក់ទំនង

កីឡាករ មិនត្រូវបានអនុញ្ញាតិឱ្យផ្តាច់ទំនាក់ទំនងកំឡុងពេលប្រកួតបានទេ។ អ្នកដែលល្មើសនឹងគោលការណ៍នេះ នឹងទទួលពិន្ទុពិន័យ 1។ 

ប្រសិនបើកីឡាករ ត្រូវបានផ្តាច់ដោយសារតែបញ្ហាបណ្តាញ គេអាចភ្ជាប់ហ្គេមឡើងវិញបានខណៈពេលដែលការប្រកួតកំពុងបន្ត។ គ្មានការផ្អាកឬប្រកួត ឡើងវិញដោយសារតែការដាច់ទំនាក់ទំនងទេ។

ទោះជាយ៉ាងណា អ្នករៀបចំការប្រកួតអាចពិចារណា ក្នុងការប្រកួតឡើងវិញក្នុងករណី៖

ការគោរពពេលវេលា

អ្នកចូលរួមប្រកួតទាំងអស់ត្រូវផ្តល់ព័ត៌មានទៅអោយអ្នករៀបចំកម្មវិធីនៅពេលវេលាជាក់លាក់ដែលបានកំណត់។

ក្រុមដែលមកយឺតក្រោម 15 នាទី នឹងទទួលពិន្ទុពិន័យ 1។ 

ក្រុមដែលមកយឺតក្រោម 30 នាទី នឹងទទួលពិន្ទុពិន័យ 2។

ក្រុមដែលមកយឺតជាង 30 នាទី និងបាត់បង់សិទ្ធិក្នុងការចូលរួមប្រកួត។

ការពន្យាពេល

អ្នករៀបចំការប្រកួត នឹងមិនធ្វើការពន្យាពេលដើម្បីរង់ចាំក្រុមដែលបានមកយឺតនោះទេ។ ប្រសិនបើការប្រកួត បានចាប់ផ្តើមហើយ ក្រុមដែលមកយឺតនឹងត្រូវបោះបង់ចោលជុំនោះចោល។

អ្នករៀបចំការប្រកួត អាចពន្យាពេលការប្រកួតណាមួយបានតាមការសម្រេច ដោយយោងទៅតាមស្ថានភាព ដូចជាបញ្ហាអាកាសធាតុ បាតុកម្ម ឬបញ្ហាធ្ងន់ធ្ងរណាមួយ។

ការពិន័យ

ពិន្ទុពិន័យរបស់ក្រុម នឹងបូកសរុបចេញពីពិន្ទុពិន័យសមាជិកនីមួយៗ។ គោលការនៃការផ្តល់ការពិន័យរួមមាន៖

ការដកសិទ្ធិ

កីឡាករ នឹងត្រូវបានដកសិទ្ធិ ក្នុងករណីដូចខាងក្រោមៈ

ដើម្បីការពារភាពសុចរិតភាពនៃការប្រកួត អ្នករៀបចំការប្រកួត មានសិទ្ទិក្នុងការដកសិទ្ទិប្រកួតក្រុមណាមួយដែលមានបំណងបង្អាក់ ឬ បញ្ឈប់ការប្រកួតមិនអោយចាប់ផ្តើម។ កីឡាការនីមួយៗ ក៏មិនតម្រូវអោយកែប្រែឯកសាររបស់ហ្គេម។ ប្រសិនជាមានករណីបែបនេះ ក្រុមនោះនឹងមិនមានសិទ្ធធ្វើការប្រកួតទៀតទេ។ ការកែប្រែមុំនៅការមើលឃើញ ដើម្បីអោយងាយស្រួលមើលវត្ថុក្នុងហ្គេម ក៏មិនត្រូវអនុញ្ញាតិ។ កីឡាករក៏មិនអនុញ្ញាតិអោយដាក់ចលនា 2 ទៅលើប៊ូតុង នៅក្នុងការកំណត់ប៊ូតុង។